គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតគណៈកម្មាធិការកណ្ដាលរយៈពេលបីថ្ងៃ គឺថ្ងៃទី១៨ ១៩ ២០ ខែមករា ដើម្បីវាយតម្លៃសភាពការណ៍នយោបាយក្រោយរំលាយគណបក្សសង្គ្រោះជាតិ។ ចំណែកអ្នកវិភាគមើលឃើញថា បើថ្នាក់លើរបស់គណបក្សប្រជាជនកម្ពុជា ប្រឹងកែទម្រង់ ប៉ុន្តែថ្នាក់ក្រោមមិនប្រឹងប្រែងធ្វើតាម គណបក្សនេះនឹងពិបាកស្ដារប្រជាប្រិយរបស់ខ្លួនមកវិញណាស់។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា មហាសន្និបាតមានកម្មវិធីសំខាន់ៗ រួមមាន ការដាក់ទិសដៅឆ្ពោះរកទៅជ័យជំនះនៃការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភានៅពេលខាងមុខ និងការដណ្ដើមយកជ័យជំនះនៅពេលអនាគតតទៅទៀត។
ប្រភព៖RFA
https://goo.gl/jx8sNM