នៅក្នុងរបាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨ ចេញផ្សាយនៅថ្ងៃទី១៦មករា អង្គការ Freedom House បានចាត់ទុកប្រទេសកម្ពុជាថា ជាប្រទេសមិនមានសេរីភាព។ ពោល បើតាមរបាយការណ៍ កម្ពុជាទទួលបានពិន្ទុ៣០ពិន្ទុប៉ុនណោះ នៅលើពិន្ទុសរុប១០០ពិន្ទុ ថយចុះ ១ពិន្ទុបើធៀបទៅនឹងចំណាត់ថ្នាក់ឆ្នាំមុន។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា របាយការណ៍របស់អង្គការ Freedom House ដែលចាត់ទុកកម្ពុជាថាជាប្រទេសមិនមានសេរីភាពនេះ មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតប្រាកដនៅកម្ពុជាទេ។
ប្រភព៖RFI
https://goo.gl/77aFzn