អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅព្រឹកថ្ងៃទី១៨ មករា ឆ្នាំ២០១៨នេះ តាមរយៈបណ្តាញទំនាក់ទំនង Telegram បានលើកឡើងថា លោក សម រង្សី បានធ្វើនយោបាយបាត់ម្ចាស់ការ ហើយជារឿងគួរឲ្យចង់អស់សំ ណើចណាស់ ដែល ដែលអួតខ្លួនថា ជាបញ្ញាវ័ន្ត មានសញ្ញាប័ត្រនៅស្រុកបារាំង តែមកធ្វើនយោបាយនៅស្រុកខ្មែរ មិនបានស្មើកូនសិស្សលោកផង តើឲ្យប្រជាជនពឹងផ្អែកម៉េចបានទៅ បើធ្វើ នយោបាយ ទៅមុខទៅក្រោយរកប្រាកដប្រជា មិនបានយ៉ាងនេះ នៅទីបំផុតបរាជ័យរហូត ។
ប្រភព៖ដើមអំពិល
https://goo.gl/b5HCpq