គុយបា គាំទ្រជំហរដ្ឋាភិបាលកម្ពុជា ដែលទប់ស្កាត់រាល់សកម្មភាពនានា របស់បរទេសក្នុងគោលបំណងលូកដៃចូលកិច្ចការផ្ទៃក្នុង ។ គុយបា ចាត់ទុកការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាជារឿងត្រឹមត្រូវ ក្នុងការការពារអធិបតេយ្យភាព និងឯករាជ្យភាពខ្លួន។«គុយបាតែងតែគោរពនូវសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា នៅក្នុងការទប់ស្កាត់ ការផ្លាស់ប្តូររបបតាមរយៈការលូកដៃពីប្រទេសដទៃ»។ នេះជាការសម្ដីរបស់អនុប្រធានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសគុយបា ដែលអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ជុំ សន្ទរី ស្រង់មកប្រាប់អ្នកសារព័ត៌មាន។
ប្រភព៖ថ្មីៗ
https://goo.gl/MLfziR