ប្រមុខការទូតកម្ពុជា អះអាងថា រដ្ឋាភិបាលទួរគីគោរពអធិបតេយ្យភាពកម្ពុជា ជុំវិញវិធានការថ្មីៗរបស់រដ្ឋាភិបាលទៅលើបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលមួយចំនួន។រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញថា ប្រទេសទួរគីបានគោរពអធិបតេយ្យភាពកម្ពុជា ហើយចាត់ទុកវិធានការនានារបស់រដ្ឋាភិបាលថា ជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ដែលត្រូវបានធ្វើឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យភាព សន្តិភាព ស្ថេរភាព និងកការពង្រឹងនីតិរដ្ឋ។
ប្រភព៖VOD
https://goo.gl/e3c5as