នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ ជាថ្ងៃក្រុមសហជីពសេរីកម្មករកម្ពុជា រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធខួបទី១៤ឆ្នាំ របស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្ម ក្រោយឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ។នៅឆ្នាំនេះ ក៏មិនខុសពីបណ្តាឆ្នាំមុនៗដែរ គឺសាលារាជធានីភ្នំពេញ បានអនុញ្ញាតឲ្យសហជីព រៀបចំប្រារព្ធខួបដដែល ប៉ុន្តែមិនអនុញ្ញាតឲ្យអ្នកនយោបាយ ដែលជាអតីតគណបក្សសង្រ្គោះជាតិទាំង ១១៨រូប ដែលបានកាត់សិទ្ធិនយោបាយនោះ ចូលរួមថ្លែងសារអ្វីនោះទេ ហើយម្យ៉ាងទៀត ប្រសិនបើមានបញ្ហាអ្វីកើតឡើង ត្រូវទទួលខុសត្រូវដោយខ្លួនឯង ។
ប្រភព៖ដើមអំពិល
https://goo.gl/xqeKNE