ព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និង លោក មឿន តុលា ត្រូវបានលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលារាជធានីភ្នំពេញ ចោទប្រកាន់ពីបទ"រំលោភលើទំនុកចិត្ត "តាមមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ។ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងតាមបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ ដែលប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ដោយស្នើឱ្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញស៊ើបអង្កេត ស្វែងរកការពិតលើ គណៈកម្មការចំពោះថវិកាដែលបងប្អូន ប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេស ចូលបុណ្យសព លោកបណ្ឌិត កែម ឡី។
ប្រភព៖ដើមអំពិល
https://goo.gl/716hNA