អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អំពាវនាវឲ្យរួមគ្នា ការពារឲ្យខានតែបាន នូវសមិទ្ធផលសង្គមជាតិ ព្រោះថាប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាល ប្រវត្តិសាស្ត្រជាច្រើន ប្រកបដោយការឈឺចាប់ ទុក្ខវេទនា និងសោកនាដកម្មធ្ងន់ធ្ងរ រាប់មិនអស់ ដែលធ្វើឲ្យប្រជាជនកម្ពុជា ចងចាំមិនភ្លេច ហើយខិតខំកសាងនូវប្រវត្តិសាស្ត្រថ្មី ដែលជៀសផុតពីគ្រោះមហន្តរាយ ដូចពីអតីតកាល ។លោក សុខ ឥសាន បានបញ្ជាក់ថា ផ្អែកលើមូលដ្ឋាននេះ ដោយសារសមិទ្ធផល ដែលមានសព្វថ្ងៃ ត្រូវរកបានដោយកម្រ និងលំបាកលំបិន ចាំបាច់ត្រូវតែរួបរួមគ្នា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែនជានាយករដ្ឋមន្ត្រី ថែរក្សា ការពារឲ្យខាងតែបានគង់វង្ស និងគត់មត់ ដាច់ខាតមិនឲ្យក្រុមឧទ្ទាមក្នុងព្រៃ ក្រុមឧទ្ទាមក្នងស្រុក និងក្រុមឧទ្ទាមក្រៅស្រុក មកបំផ្លិចបំផ្លាញបានជាដាច់ខាត ។
ប្រភព៖ដើមអំពិល
https://goo.gl/piaphc