លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានសម្រេចទទួលយកតំណែងប្រធានមូលនិធីទ្រទ្រង់មនុស្សចាស់ ទៅតាមសំណើរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដោយថា ដើម្បីជំរុញឲ្យមានការប្រែប្រួលជាវិជ្ជាមាននូវគុណភាពជីវិតមនុស្សចាស់។លោកថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួងស្ថាប័នដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ នឹងខិតខំអនុវត្តរួមចំណែកការចូលរួមវិភាគទានយ៉ាងសំខាន់ ដើម្បីធ្វើឲ្យមានការប្រែប្រួយជាវិជ្ជមាននូវកម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរស់នៅមនុស្សកម្ពុជាគ្រប់រូប»។
ប្រភព៖VOD
https://goo.gl/RU1Gtt