លោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោក សម រង្ស៊ី ដែលញុះញង់ ឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របនៃកម្ពុជា។ បច្ចុប្បន្នសំណុំរឿងត្រូវបាន បញ្ជូនទៅចៅក្រមស៊ើបសួរចាត់ការ បន្តតាមនីតិវិធី ក្រោមរូបភាពជនត្រូវចោទ នៅក្រៅឃុំ។ នេះបើតាមមន្ត្រីតុលាការថ្លែងឱ្យដឹងនៅ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នេះ ។លោកសម រង្ស៊ី ត្រូវបានចោទប្រកាន់ចំនួនពីរ បទល្មើស គឺបទ"ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្ត កងទ័ព" តាមមាត្រា៤៧១និងមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ។បទល្មើសនីមួយៗកំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល។
ប្រភព៖ដើមអំពិល
https://goo.gl/YFz5oB