លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានៅខែកុម្ភៈ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ នៅថ្ងៃទី២៩ កក្កដា ២០១៨ ដោយគ្មានការប្រែប្រួលឡើយ។ ការលើកឡើងបែបឌឺដងផង វាយប្រហារផងទៅកាន់អ្នកវិភាគ និងដើម្បីឆ្លើយចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយនៅព្រឹកថ្ងៃទី១៨ មករា ដោយដាក់ចំណងជើងថា« លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបានបើមានការច្របូកច្របល់»។ក្នុងពិធីប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ នៅវិមានសន្តិភាព ថ្លែងនៅមុខមន្ត្រីរាជការដោយទឹកមុខមាំ ប្រកបដោយការខឹងសម្បារផង លោក ហ៊ុន សែន បញ្ជាក់ថា បើទោះបីក្នុងតម្លៃណាក៏ដោយ ដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជា គឺនៅតែរៀបចំឡើងដដែល។
ប្រភព៖RFA
https://goo.gl/Qfs5oa