ម្ដាយរបស់សកម្មជនមាតាធម្មជាតិ ២រូប ដែលកំពុងជាប់ឃុំ បានយកញត្តិទៅដាក់នៅក្រសួងជំនាញ និងអង្គការសង្គមស៊ីវិលមួយចំនួន នៅថ្ងៃទី១៨ មករា នេះ ដើម្បីស្នើសុំឱ្យស្ថាប័នទាំងនោះជួយអន្តរាគមន៍ឱ្យតុលាការខេត្តកោះកុងដោះលែងកូនរបស់ពួកគាត់មកវិញ។ ការស្នើសុំអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនេះ ធ្វើឡើងស្របពេលដែលតុលាការខេត្តកោះកុង គ្រោងបើកសវនាការជំនុំជម្រះរឿងក្តីនេះនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ។ម្ដាយរបស់លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុណឌី យកញត្តិទៅដាក់នៅក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ព្រមទាំងសមាគមអាដហុក (ADHOC) ដើម្បីស្នើសុំឱ្យស្ថាប័នទាំងនេះ ជួយអន្តរាគមន៍ឱ្យតុលាការខេត្តកោះកុងដោះលែងកូនប្រុសរបស់ពួកគាត់មកវិញ។
ប្រភព៖RFA
https://goo.gl/7rqfGF