អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Right Watchបានបន្តបរិហាររិះគន់រដ្ឋាភិបាលកម្ពុជាជាថ្មីទៀត នៅក្នុងរបាយការណ៍ពិភពលោកឆ្នាំ២០១៨នេះ។ក្នុងរបាយការណ៍ដែលមានចំណងជើងថា កម្ពុជាបង្រ្កាបកម្ទេចប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Right Watch បានលើកឡើងថា លោក ហ៊ុន សែន បានពង្រីកការបង្រ្កាបកាន់តែធំមុនការបោះឆ្នោតឆ្នាំ២០១៨។ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទាត់ចោលរបាយការណ៍នេះ ហើយបានបញ្ជាក់យ៉ាងខ្លីថា រាល់ស្នើឲ្យដាក់ទណ្ឌកម្មពីសំណាក់អន្តរជាតិមកលើរដ្ឋាភិបាលកម្ពុជាគឺ មិនអាចទៅរួចនោះទេ។ លោកបានហៅអ្នកស្នើទាំងនោះថាជា“ពួកឧទាមក្រៅច្បាប់”។
ប្រភព៖RFI
https://goo.gl/DKx6Af