គណបក្សប្រជាជនកម្ពុជាធ្វើសន្និបាតរយៈពេល៣ថ្ងៃដែលមានអ្នកចូលរួមជិត៣ពាន់នាក់ដើម្បីពិនិត្យលើការងាររបស់បក្សក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ អនុម័តសេចក្តីព្រាងគោលនយោបាយសម្រាប់អាណត្តិបន្ទាប់ និងបោះឆ្នោតបំពេញបន្ថែមនូវសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួនផងដែរ។ក្នុងសន្ទុកថានោះលើកឡើងថា៖ «បទពិសោធន៍បានបង្ហាញថា ដើម្បីឈានទៅឈ្នះឆ្នោតបាន ត្រូវមានការសន្សំពិន្ទុពីម្ចាស់ឆ្នោតគ្រប់ពេលតាមរយៈគុណភាពការងារ និងអំពើល្អរបស់មន្ត្រីយើង។ ព្រមជាមួយនេះគណបក្សយើងត្រូវមានកម្មវិធីនយោបាយមួយដែលសុក្រឹត្យបំផុត ដើម្បីបង្ហាញម្ចាស់ឆ្នោតឲ្យមានសង្ឃឹមសម្រាប់អនាគត ហើយគាំទ្រគណបក្សយើង»។
ប្រភព៖VOD
https://goo.gl/Ug79fb