លោក ហ៊ុន សែន បានជួបប្រជុំជាមួយក្រុមអ្នកសារព័ត៌មានជាង ៣៤០០នាក់ ទៅតាមការគ្រោងទុកនៅកោះពេជ្រ នារាត្រីថ្ងៃទី២១ ខែមករានេះ។ ជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកកាសែតលើកទី២នេះ ត្រូវអ្នកកាសែត និងអ្នកធ្វើការទាក់ទងវិស័យសារព័ត៌មានស្នើឲ្យលោក ហ៊ុន សែន ផ្ដល់ឱកាសឲ្យអ្នកកាសែតរៀបរាប់ពីទុក្ខលំបាករបស់ខ្លួនឲ្យបានច្រើន និងជៀសវាង កុំធ្វើឲ្យដូចឆ្នាំមុន គឺលោក ហ៊ុន សែន និយាយតែម្នាក់ឯងហើយឲ្យអ្នកកាសែតបានត្រឹមតែអង្គុយស្ដាប់ ដោយមិនបានបញ្ចេញមតិយោបល់អ្វីបាននោះឡើយ។
ប្រភព៖RFA
https://goo.gl/9zYd8n