ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានដាក់ពាក្យបណ្ដឹងទៅសភាស៊ើបសួរសាលាឧទ្ធរណ៍រួចរាល់ហើយ ដើម្បីស្នើសុំឲ្យកូនក្ដីបាននៅក្រៅឃុំបណ្ដោះអាសន្ន។លោកមេធាវី សំ សុគង់ ក្នុងចំណោមមេធាវីទាំង ៨រូប ការពារក្ដីឲ្យលោក កឹម សុខា បានពន្យល់ពីមូលហេតុដាក់ពាក្យស្នើសុំទៅសាលាឧទ្ធរណ៍យ៉ាងដូច្នេះ៖ «យើងបានដាក់សុំនៅក្រៅឃុំកាលពីក្នុងថ្ងៃទី១១ ហើយនៅថ្ងៃទី១៥ ហ្នឹងចៅក្រមស៊ើបសួរនៃសាលាដំបូង និងចេញដីកាមួយច្បាប់ដីកាហ្នឹងគឺដីកាមិនព្រមដោះលែង ហើយក្រុមមេធាវីបានសម្រេចចិត្តដាក់ពាក្យប្ដឹងឧទ្ធរណ៍ទៅនឹងដីកាមិនព្រមដោះលែង ដើម្បីឲ្យសភាស៊ើបសួរសម្រេចឡើងវិញចំពោះការស្នើសុំហ្នឹង»។
ប្រភព៖RFA
https://goo.gl/56LkDN