អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Frontline Defenders) ស្នើឲ្យតុលាការកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអតីតមេដឹកនាំសហជីពសេរីកម្មករ លោក ជា មុនី។អង្គការនេះក៏ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព ព្រមទាំងស៊ើបអង្កេតករណីគំរាមសម្លាប់លោក ជា មុនី ដែលកំពុងលាក់ខ្លួននៅទីកន្លែងមានសុវត្ថិភាព។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅលោក ជា មុនី ឱ្យចូលបំភ្លឺនៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែមករា ពីបទញុះញង់តាមបណ្ដឹងរបស់សហភាព និងសហព័ន្ធសហជីពដែលគាំទ្ររដ្ឋាភិបាលកម្ពុជា ចំនួន ១២០ ដែលបានចោទលោក ជា មុនី ថាបានញុះញង់ឱ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា។
ប្រភព៖RFA
https://goo.gl/Lp3DSh