ក្រុមពលរដ្ឋខ្មែរអាមេរិកាំងដែលឈឺឆ្អាលរឿងនយោបាយក្នុងប្រទេសកម្ពុជា កំពុងព្យាយាមស្វះស្វែងរកការគាំទ្រពីសភាសហរដ្ឋអាមេរិក និងមជ្ឈដ្ឋាននានា ដើម្បីចូលរួមដោះស្រាយបញ្ហានយោបាយដ៏តានតឹងក្នុងប្រទេសកម្ពុជា។សេចក្ដីប្រកាសព័ត៌មានមួយរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការដែលដឹកនាំដោយពលរដ្ឋអាមេរិកាំង ដើម កំណើតខ្មែរនេះ នឹងរៀបចំវេទិកាសាធារណៈមួយ ដែលអង្គការនេះ ហៅថា «វេទិកានីតិប្បញ្ញតិ្ត» ដោយមានការចូលរួមពីតំណាងរាស្ត្រសហរដ្ឋអាមេរិក និងមន្ត្រីអង្គការសង្គមស៊ីវិលសំខាន់ៗមួយចំនួនទៀត។
ប្រភព៖VOA
https://goo.gl/8SbDwW