កាលពីថ្ងៃទី១៦ ខែមករា លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្តគណបក្សប្រឆាំងព្រមទាំងអតីតតំណាងរាស្ត្រគណបក្សប្រឆាំងនិងសហការីជាង១០រូបផ្សេងទៀត បានផ្ញើលិខិតសុំការអនុញ្ញាតចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅព្រឹកថ្ងៃទី១៩ ខែមករា នេះ។ចៅក្រមស៊ើបសួរតុលាការរាជធានីភ្នំពេញបដិសេធមិនឲ្យអតីតតំណាងរាស្ត្រគណបក្សប្រឆាំងចូលសួរសុខទុក្ខលោក កឹម សុខា ក្នុងពន្ធនាគារដោយសំអាងថា ចៅក្រមកំពុងស៊ើបនិងប្រមូលភស្តុតាង។ មេធាវីនិងសហការីរបស់លោក កឹម សុខា លើកឡើងថា ការបដិសេធរបស់តុលាការធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស។
ប្រភព៖VOA
https://goo.gl/RBExDL