លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃថា វិស័យសារព័ត៌មាននៅកម្ពុជាក្តៅ ឬត្រជាក់ស្ថិតនៅលើស្ថាប័ន និងអ្នកសារព័ត៌មានខ្លួនឯង។ លោកបានលើកឡើងបែបនេះនាជំនួបសំណេះសំណាល និងអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទីពីរ ដែលរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណ៣៤០០នាក់។«បើចង់ក្តៅសរសេរជេរប្រមាថ តែបើចង់ត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គល ជ្រុលហួសការពិត»។ ក្នុងន័យនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ចង់ឃើញការថ្លឹងថ្លែងក្នុងសំណេររបស់អ្នកសារព័ត៌មាន ដោយមិនសរសេររឿងឲ្យក្តៅតាមរយៈការជេរប្រមាថ រហូតដល់មានការប្តឹងផ្តល់ ហើយមិនសរសេររឿងត្រជាក់ ជាមួយនឹងការប្រឌិតថាល្អគ្រប់រឿង។
ប្រភព៖ថ្មីៗ
https://goo.gl/AhUWCF