អតីតអ្នកគ្រប់គ្រងមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានទទួលការព្រមានមិនឲ្យលក់ការផ្សាយលើហ្វ្រេកង់ ១០២ FM ទៅស្ថានីយវិទ្យុនេះ ខណៈលោកស្រីមិនទទួលបានការអនុញ្ញាតពីក្រសួងព័ត៌មានជាមុន ហើយបានធ្វើឲ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជាស្ថិតនៅក្នុងភាពមិនច្បាស់លាស់សម្រាប់អនាគតខ្លួន។រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃពុធសប្ដាហ៍មុនបានបង្គាប់ឲ្យលោកស្រី ជា ស៊ុនដាណែត អតីតអ្នកគ្រប់គ្រងនៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ឈប់ជួល ហ្វ្រេកង់របស់លោកស្រីដោយមិនមានការអនុញ្ញាតពីក្រសួង ខណៈលោកស្រីបានទទួល ហ្វ្រេកង់នេះ«សម្រាប់ការប្រើប្រាស់អាជីវកម្មផ្ទាល់ខ្លួន»។
ប្រភព៖ភ្នំពេញប៉ុស្តិ៍
https://goo.gl/eDM4wC