គណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលសមាជិកគណៈកម្មាធិការកណ្ដាលបន្ថែមចំនួន ៣៤២រូបទៀត ក្រោមហេតុផលពង្រឹងគណបក្ស។ ក្នុងចំណោមសមាជិកទាំងនោះ មានថ្នាក់ដឹកនាំខេត្តចំនួន២៥រូបផងដែរ។ថ្នាក់ដឹកនាំដែលត្រូវបានមហាសន្និបាតបក្សសម្រេចបញ្ចូលសមាជិកថ្មីទាំងនេះ ដោយផ្អែកលើលក្ខណៈសម្បត្តិមួយចំនួន ដូចជា ភាពស្មោះត្រង់ចំពោះបក្ស ការយល់ដឹងពីគោលជំហរ មាគ៌ាបក្ស ការគោរពវិន័យ និងការចាត់តាំងរបស់បក្ស បុគ្គលមានឥទ្ធិពល និងមានជីវប្រវត្តិច្បាស់លាស់។
ប្រភព៖ថ្មីៗ
https://goo.gl/WFgmh8