គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបោះពុម្ពសន្លឹកឆ្នោតជាង ២ម៉ឺន៥ពាន់សន្លឹក សម្រាប់ការបោះឆ្នោតជ្រើសរើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ការបោះពុម្ពសន្លឹកឆ្នោត នឹងធ្វើឡើងនៅចុងខែមករា ឆ្នាំ២0១៨នេះ ប៉ុន្តែគ.ជ.ប ពុំទាន់កំណត់ពេលវេលាឲ្យច្បាស់នោះទេថា នៅថ្ងៃណា។ អ្នកនាំពាក្យរូបនេះ ក៏មិនទាន់អាចបញ្ជាក់ដែរថា ការបោះពុម្ពសន្លឹកឆ្នោត នឹងត្រូវចំណាយថវិកាប៉ុន្មានដែរ។ លោក និយាយដូច្នេះថា៖«ចំនួនទឹកប្រាក់ យើងមិនទាន់ដឹងទេ។ ដល់ពេលចាប់ផ្តើមបោះពុម្ព ទើបដឹង។ ពេលនោះយើងនឹងប្រកាសប្រាប់អ្នកកាសែតហើយ»។
ប្រភព៖ថ្មីៗ
https://goo.gl/kXG59m