ទីបំផុតទៅ រដ្ឋសភាកម្ពុជា បានអនុម័តទាំងស្រុងហើយ លើសេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយ ក្នុងបំណងបើកផ្លូវឲ្យ អតីត តំណាងរាស្ត្រ នៃ អតីត គណបក្សសង្គ្រោះជាតិ ទាំង១១៨រូប មានសិទ្ធិធ្វើនយោបាយឡើងវិញ។ ការអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ គណបក្សនយោបាយនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភា នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពលោកហេង សំរិន ប្រធានរដ្ឋសភា។
ប្រភពVAYO៖https://bit.ly/2QRLxsg