យ៉ាងហោចណាស់មនុស្ស ៧៣ នាក់ត្រូវបានក្រុមសកម្មជនបណ្ដាញការពារព្រៃឡង់ចាប់ឃាត់ខ្លួន និងរណារយន្ត ១២៣ គ្រឿងត្រូវបានរឹបអូសប្រគល់ឲ្យមន្ត្រីជំនាញបរិស្ថានពាក់ព័ន្ធបទល្មើសកាប់បំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានដីព្រៃនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងរយៈពេល ១ ឆ្នាំ ២០១៨ នេះ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំ ២០១៨ របស់សហគមន៍បណ្ដាញព្រៃឡង់ដែលភ្នំពេញ ប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ។
ប្រភពPhnom Penh Post៖ https://bit.ly/2LFYxwo