នៅមុនពេលជំនួបប្រចាំឆ្នាំលើកទី០៣ រវាងអ្នកកាសែតក្នុងស្រុក ជាមួយនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ១១ មករានេះ អ្នកកាសែតកម្ពុជាមួយក្រុម មកពីស្ថាប័នផ្សេងៗគ្នា បានសរសេរលិខិតចំហរមួយ ដោយអំពាវនាវឲ្យតុលាការកម្ពុជាគ្រប់លំដាប់ថ្នាក់ ទម្លាក់ចោលការចោទប្រកាន់ លើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា។ យោងតាមលិខិតចំហរនេះ ពួកគេមានការព្រួយបារម្ភជាខ្លាំង ចំពោះការចោទប្រកាន់ដ៏ធ្ងន់ធ្ងរលើអ្នកកាសែតទាំងពីររូប។
ប្រភពRFI៖ https://bit.ly/2D2st2N