មន្រ្តីសន្តិសុខថៃឲ្យដឹងថា អាជ្ញាធរថៃនឹងមិនចាប់ខ្លួនមន្រ្តីបក្សប្រឆាំង តាមការស្នើសុំរបស់ភាគីកម្ពុជានោះឡើយ។ មន្រ្តីដដែលរូបនេះ បញ្ជាក់ប្រាប់អាស៊ីសេរី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះគ្មានសិទ្ធិអនុញ្ញាតនិយាយរឿងនេះជាសាធារណៈប្រាប់ថា អាជ្ញាធរថៃពិតជាទទួលបានដីកាចាប់ខ្លួន មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ពិតមែន ក្នុងនោះរួមមានលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ ផង។
ប្រភពRFA៖ http://bit.ly/2N1YpcF