ភរិយាជនពិការ ដែលនិយាយរិះគន់របបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនជាង៣ខែមកនេះ អំពាវនាវដល់សាលាដំបូងខេត្តសៀមរាប ដោះលែងប្ដីគាត់ឲ្យមានសេរីភាពវិញ ដើម្បីបានវិលមកជួបជុំក្រុមគ្រួសារ និងមានឱកាសប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ចិញ្ចឹមកូនស្រីនៅតូច។ សង្គមស៊ីវិលដែលឃ្លាំមើលផ្នែកសិទ្ធិមនុស្សរំពឹងថា នៅថ្ងៃប្រកាសសាលក្រមនៅចុងខែតុលានេះ ចៅក្រម នឹងពិចារណាគ្រប់ជ្រុងជ្រោយ ហើយទម្លាក់បទចោទប្រឆាំងនឹងលោក ភុន យុទ្ធ ដែលជាជនពិការ ។
ប្រភពRFA៖ http://bit.ly/2N2j7td