សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ឃាត់​ខ្លួន​មនុស្ស ១៦៤​នាក់ ក្នុង​ក្លឹប​កម្សាន្ត​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន

2019-12-02 10:12:00 4558 Views

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ រក​ឃើញ​អ្នក​ញៀន​ថ្នាំ ៣០​នាក់ ក្រោយ​ធ្វើតេស្ត​ទឹកនោម​រក​សារ​ធាតុ​ញៀន ក្នុង​ចំណោម​មនុស្ស​ចំនួន ១៦៤​នាក់ ដែល​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ «ម៉ាស្ទ័រ​ក្លឹប​» នៅ​ខេត្ត​កំពង់ស្ពឺ​នោះ​។ អ្នក​ទាំងនោះ​ភាគច្រើន ជា​យុវជន ហើយ​ក្នុង​ចំណោម​អ្នក​ញៀន​ថ្នាំ ៣០​នាក់​នោះ មាន​នារី ៧​នាក់។ សមត្ថកិច្ច​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង ៣០​នាក់​នោះ នឹង​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​បន្ត​ទៀត ក្រោយ​ការ​រក​ឃើញ​នេះ។ ចំណែក​មេខ្លោង​គ្រឿងញៀន ឬ​ម្ចាស់​ក្លឹប​កម្សាន្ត​មួយ​នេះ សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​ថា ជា​នរណា ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ឬ​នៅ និង​កំពុង​មាន​វិធានការ​ច្បាប់​យ៉ាងណា​នោះ​ទេ។

ប្រភពRFA http://bit.ly/35VLos2


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា