មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) រំពឹងថា ស្ថានភាពសិទ្ធិមនុស្សអាចនឹងមានប្រសើរឡើងវិញ នៅពេលមានសម្ពាធពីអន្តរជាតិ ពិសេសពីសហភាពអឺរ៉ុប។ ការរំពឹងនេះកើតមានស្របពេល ដែលអង្គការសិទ្ធិមនុស្សលីកាដូ ចេញរបាយការណ៍រួមមួយ កាលពីថ្ងៃទី៣ ធ្នូ ដែលជាការចងក្រងរាល់ហេតុការណ៍សំខាន់ៗស្ដីពីការរំលោភសិទ្ធិមនុស្ស នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ២០១៩នេះ។ របាយការណ៍នេះ ជាផ្នែកនៃការចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយបានផ្ដោតលើសិទ្ធិសំខាន់ៗចំនួន៥ ដែលរួមមាន សិទ្ធិដីធ្លី នយោបាយ ការងារ សង្គមស៊ីវិល និងសិទ្ធិសេរីភាពបញ្ចេញមតិ។ មន្ត្រីរដ្ឋាភិបាលថា របាយការណ៍របស់អង្គការសិទ្ធិមនុស្សមិនបានឆ្លុះបញ្ចាំងពីការអនុវត្តពិតប្រាកដរបស់រដ្ឋាភិបាល ដែលតែងធានាការគោរពសិទ្ធិមនុស្ស។
ប្រភពRFA៖ http://bit.ly/34RCsDQ