រដ្ឋាភិបាលគ្រោងកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ មកនៅក្រោម ៤ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ការគ្រោងកាត់បន្ថយចំណាយ ថវិកាជាតិដ៏គំហុកនេះ គឺស្មើនឹងការបន្ថយចំណាយដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបនឹងឆ្នាំ២០២០ មុនពេលមានវិបត្តិកូវីដ-១៩ ដែលស្មើនឹងជិត ៨ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាម សារាចរណែនាំស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ មិថុនា។
ប្រភព RFA ៖ https://bit.ly/2ULjcop