នៅក្នុងកិច្ចពិភាក្សាស្តីពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ នាព្រឹកថ្ងៃសុក្រនេះ ដោយរាជបណ្ឌិតសភាកម្ពុជា លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ប្រទេសកម្ពុជាយើងត្រូវចាប់ផ្តើមពីការ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ផលិតផលនៅក្នុងស្រុក និងរក្សាទីផ្សារ ដែលកម្ពុជាមានស្រាប់។ ក្រៅពីនេះ លោក ប៉ែន សុវិជាតិ បញ្ជាក់ថា កម្ពុជានឹងបើកច្រកទីផ្សារសំខាន់ៗផ្សេងទៀត ជាមួយប្រទេសចិន កូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសទាំងនោះ។
ប្រភព RFI ៖ https://bit.ly/2Yf7CnG