សមាគមខ្មែរកម្ពុជាក្រោម និងគណបក្សសង្គ្រោះជាតិ សំដែងការសោកស្ដាយចំពោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមិនបានស្នើឲ្យមេដឹកនាំវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីកំណើត និងទាមទារឲ្យវៀតណាមគោរពបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានយោធាវៀតណាមទើបតែបានបំពានជាថ្មីម្ដងទៀត កាលពីពេលថ្មីៗ នេះ។ ប្រតិកម្មនេះកើតឡើយក្រោយ ពេលដែលក្រសួងការបរទេសកម្ពុជា បានបញ្ចេញខ្លឹមសារ នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំកម្ពុជា និងវៀតណាម ដែលបានជជែកគ្នាពីការបន្តបោះបង្គោលព្រំដែន ប៉ុន្តែលោក ហ៊ុន សែន មិនបានលើកឡើងពីការឈ្លានពានរបស់យោធាវៀតណាមមកលើទឹកដីកម្ពុជានោះទេ។
ប្រភព RFA ៖ https://bit.ly/2ZulFX6