គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី(FTA)រវាងកម្ពុជា និងចិននៅមិនទាន់បានចុះហត្ថលេខាជាផ្លូវការនៅឡើយទេ បន្ទាប់ពីការចរចាទាំងអស់ត្រូវបានបញ្ចប់រួចរាល់ហើយកាលពីក្នុងអំឡុងខែកក្កដា។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា មូលហេតុនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់នេះយឺតយ៉ាវក្នុងការចុះហត្ថលេខានោះ គឺដោយសារតែវិបត្តិកូវីដ១៩ ផងនិង ភាពរវល់ការងាររៀងៗខ្លួននៃថ្នាក់ដឹកនាំប្រទេសទាំងពីរផង។
ប្រភព RFI ៖ https://bit.ly/33voqt