គិតមកដល់ពេលនេះករណីឆ្លងជំងឺកូវីដ១៩ទៅលើពលករខ្មែរមានការកើនឡើងជាបន្តបន្ទាប់ ក្រោយតែពីពលករខ្មែរបានត្រលប់ចូលប្រទេសវិញ បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ១៩ជាសហគមន៍នៅឯប្រទេសថៃកាលពីខែធ្នូកន្លងទៅ។ នៅចំពោះមុខការរាលដាលជាបន្តបន្ទាប់ អាជ្ញាធរខេត្តជាប់ព្រំដែនជាមួយប្រទេសថៃគឺខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹង នៅថ្ងៃនេះថា ខេត្តបន្ទាយមានជ័យបាននឹងកំពុងអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន តែអ្វីដែលគួរឲ្យបារម្ភគឺខេត្តកំពុងប្រឈមនឹងការខ្វះមណ្ឌលសម្រាប់ឲ្យពលករធ្វើចត្តាឡីស័ក។
ប្រភព RFI ៖ http://bit.ly/3sqE8jV