នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសួរឆ្លើយទៅលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណ៦០នាក់នៅក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍។ សវនាការនៅព្រឹកនេះ មិនទាន់មានការសម្រេចជាផ្លូវការបែបណានោះទេ។ ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានសម្តែងកង្វល់ចំពោះសវនាការលើមនុស្សច្រើននាក់នេះដោយថា ការទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគេប្រឈមនឹងហានិភ័យ។
ប្រភព RFI ៖ http://bit.ly/3iczMIh