រដ្ឋបាលខេត្តព្រះវិហា បានបដិសេធចំពោះព័ត៌មានដែលថា ស្ត្រីម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅខេត្តព្រះវិហារ ក្រោយធ្វើតេស្ត លើកទី៥។ លោក យុទ្ធ គីមអឿន អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា អ្នកជំងឺរូបនេះ មិនមានប្រវត្តិធ្វើតេស្តរកកូវីដ-១៩ ពីមុនមកទេ។ «មិនមែនតេស្តលើកទី៥ទេ ទើបតេស្តលើកដំបូងទេ។ ខេត្តបានចេញសេចក្តីប្រកាសព័ត៌មានមួយហើយជូនសាធារណជន។ តាមពិតគេតេស្តជាគោលការណ៍ស្ថាប័ន គេតេស្តតែ៣លើកទេ។ គេតេស្តថ្ងៃទី១៣ចុងក្រោយហ្នឹង បើអវិជ្ជមាន៣លើកហ្នឹងជាប់ៗគ្នា។ តែ៣លើកហ្នឹងហើយ គាត់អត់មានកូវីដ-១៩ហើយ។ គេមិនអាចតេស្តគាត់ដល់៥លើកទេ»។ នេះជាការបញ្ជាក់របស់ លោក គីមអឿន។
ប្រភព ថ្មីៗ ៖ https://bit.ly/3wSodgq