មនុស្ស៧៦១នាក់បន្ថែមទៀត វិជ្ជមានកូវីដ-១៩នៅកម្ពុជា ខណៈអ្នកជាសះស្បើយមានចំនួន១៦៦នាក់។ ក្នុងចំណោមអ្នកវិជ្ជមានថ្មី ភ្នំពេញមានរហូតដល់ទៅ៤០៨នាក់។ អ្នកស្លាប់ឡើងដល់សរុប៩៣នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល។ គិតមកដល់ពេលនេះ កម្ពុជាមានករណីកូវីដ-១៩ សរុប១៣៤០២ករណី ក្នុងនោះ១២៨៥០ជាករណីសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយមាន៥១៥២នាក់ ស្លាប់មាន៩៣នាក់ និង៨១៥០នាក់កំពុងសម្រាកព្យាបាល៕
ប្រភព ថ្មីៗ ៖ https://bit.ly/3eMXbPr