មនុស្សចំនួន ៩៣៨នាក់ទៀតមានវិជ្ជមានកូវីដ-១៩ ក្នុងនោះរាជធានីភ្នំពេញនៅតែមានតួលេខឆ្លងខ្ពស់ គឺចំនួន ៦០៨ករណី។ ជាមួយគ្នានេះ អ្នកជំងឺចំនួន ៣៦១នាក់បន្ថែមបានជាសះស្បើយ ខណៈជំងឺកូវីដ-១៩ ម្នាក់នាក់ទៀតបានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៤ឧសភានេះ។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ ៥៧៩១នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩កើនដល់ ១០៧នាក់៕
ប្រភព ថ្មីៗ ៖ https://bit.ly/3uh80Qj