លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានចំអកដាក់អ្នកនយោបាយប្រឆាំង២រូប ដែលធ្លាប់ស្និទ្ធស្នាលខ្លាំងជាមួយលោក គឺលោក ប៉ុល ហំម ជាប្រធានគណបក្សកែទម្រង់កម្ពុជា និងលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណបក្សកម្ពុជានិយម ក្រោយឃើញគណបក្សទាំង២នេះ មិនទទួលបានលទ្ធផលល្អពីការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥។ ជាការកត់សម្គាល់ ការនិយាយរបស់លោក ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រជាសាធារណៈតែងម្តង ខណៈសិទ្ធិនយោបាយរបស់លោក ត្រូវបានបិទនៅឡើយ។
ប្រភព ថ្មីៗ ៖ https://bit.ly/3QE4Qle
Join Telegram : https://t.me/COMFREL