លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា បទល្មើសគ្រឿងញៀន បញ្ហាជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត បើគ្មានមន្រ្តីជាប់ពាក់ព័ន្ធទេ បញ្ហាទាំងនេះគឺងាយស្រួលដោះស្រាយបំផុត។ លោក ស ខេង បានត្អូញត្អែរថា ពិបាកស្រាវជ្រាវណាស់ បើមានមន្រ្តីជាប់ពាក់ព័ន្ធ ព្រោះបើមានជាប់ពាក់ព័ន្ធ ការដោះស្រាយ គឺផ្អែកតាមអារម្មណ៍ មិនបានផ្អែកតាមគោលការណ៍ច្បាប់នោះទេ។
ប្រភព RFI៖ http://bit.ly/3GEHdWT
Join Telegram : https://t.me/COMFREL