រដ្ឋា​ភិបាល ត្រលប់​មក​​កំណត់​យក​តម្លៃ​លិខិតឆ្លងដែន​​ពលករ ដូច​ពលរដ្ឋធម្មតា​វិញ

2014-02-07 00:00:00 5388 Views

រដ្ឋាភិបាល​កម្ពុជា សម្រេច​កំណត់​យក​តម្លៃ​លិខិតឆ្លងដែន​របស់​ពលក​រ​ពល​ការិនី​ខ្មែរ​ដែល​ ធ្វើការ​នៅ​ក្រៅ ប្រទេសនូវទឹកប្រាក់ ១២៤​ដុល្លារ  ដូច​ពលរដ្ឋ​ធម្មតា ក្រោម​ហេតុផល​ថា​ជា​តម្រូវការ​ចាំបាច់​របស់​រដ្ឋាភិបាល​។​

យោងតាមបទសំភាសន៍ជាមួយVOD និងដែលបានចេញផ្សាយកាលពីម្សិលម៉ិញបានឲ្យដឹងថា អនុប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​លិខិតឆ្លងដែន លោក កែ សុ​វ៉ាត ​ប្រាប់ថា ពីមុន​មក​រដ្ឋាភិបាល​លើកលែង​តម្លៃ​ធ្វើ​លិខិត​ឆ្លងដែន​ពី​ពលករ ពល​ការិនី ទៅ​ធ្វើការ​ស្របច្បាប់​នៅ​បរទេស តែ​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ​២០១៤​មក ពលករ ពល​ការិនី ត្រូវ​យក​តម្លៃ​អាករ​ដូចនឹង​ប្រជាជន​ធម្មតា គឺ​១២០ បូក​នឹង​ថ្លៃ​ថតរូប​៤​ដុល្លារ​ទៀត ស្មើនឹង​១២៤​ដុល្លារ​។ លោក​បន្តថា និស្សិត​ដែល​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​មាន ដែល​ទទួល​ការបញ្ជាក់​ពី​ក្រសួង​អប់រំ ត្រូវ​អនុវត្ត​ដូច​ពីមុន គឺ​បង់​តែ​២៤​ដុល្លារ គឺ​ថ្លៃ​បន្ទះ​អេឡិចត្រូនិច​២០​ដុល្លារ និង​ថ្លៃ​ថតរូប​៤​ដុល្លារ​ប៉ុណ្ណោះ​។​

អនុក្រឹត្យ​ស្តីពី​ការផ្តល់​លិខិតឆ្លងដែន ​ធម្មតា ជូន​ពលករ ពល​ការិនី និង​សិស្ស និស្សិត​ខ្មែរ ចុះហត្ថលេខា ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា លិខិត​ឆ្លង​ដែន​ដែល​ផ្តល់ជូន​ពលករ ពល​ការិនី​ខ្មែរ​ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​បរទេស ត្រូវ​បង់អាករ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ តាម​ប្រកាស​រួម​របស់​រដ្ឋមន្ត្រី មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ អនុក្រឹត្យ​បន្តថា ចំពោះ​តម្លៃ​លិខិតឆ្លងដែន​សម្រាប់​សិស្ស​និស្សិត​ ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស គឺ អាករ​ជា​បន្ទុក​របស់​រដ្ឋ​។​អនុក្រឹត្យ​បញ្ជាក់ថា ការដូរ​យក​តម្លៃ​លិខិតឆ្លងដែន​នេះ គឺជា​តម្រូវការ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​។​

លោក កែ សុ​វ៉ាត មិន​អាច​បញ្ជាក់​មូលហេតុ​នៃ​ការដូរ​គោលការណ៍​យក​តម្លៃ​លិខិតឆ្លងដែន​នេះ​ទេ តែ​លោក​បញ្ជាក់ថា នាយកដ្ឋាន​ស្ថិតិ និង​លិខិតឆ្លងដែន ចាំតែ​អនុវត្តតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ​។​


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា