គ.ខ.ប ខេត្ត​មណ្ឌល​គីរី បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ចម្រុះ ​សម្រាប់​ការ​បោះ​ឆោ្នត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី២ ឆ្នាំ២០១៤​​

2014-02-24 00:00:00 4064 Views

កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៤  នៅទីស្នាក់ការគណៈកម្មការរៀបចំការបោះ ឆ្នោតខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំចម្រុះមួយ ស្តីពីការងារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ ក្រោមអធិបតីភាពលោក គិន ជាន ប្រធានគណៈកម្មការរៀបចំការ បោះឆ្នោតខេត្តមណ្ឌលគិរី ។

សមាសភាពអ្នកចូលរួមមានតំណា​ឯកឩត្តមអភិបាលខេត្ត ក្រុមការងារគ.ខ.ប  ស្នងការនគរបាល អ្នកជំនាញច្បាប់ តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ។

បើតាមការរាយការណ៍ពីបណ្តាញខុមហ្វ្រែលដែលបានចូលរួមក្នុងអង្គប្រជុំនោះបានឲ្យដឹងថារបៀបវារៈដែលបានលើកឡើងមាន៖

-ផ្សព្វផ្សាយអំពីដំណើរការនិងការវិវត្ត នៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី២ (ហៅកាត់ក្រុមប្រឹក្សា)

-ផ្សព្វផ្សាយអំពីផែនការអន្តរស្ថាប័នលេខៈ០១៤ ផក.១១ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ ស្តីពីកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់និងសម្រាប់ដំណើរការរៀបចំពិនិត្យបញ្ជីឈោ្មះ និងចុះឈ្មោះបោះឆោ្នត ប្រចាំឆ្នាំ និងការបោះឆ្នោតនៅថ្នាក់ក្រោមជាតិ ថា្នក់ជាតិ ឆ្នាំ២០១១/២០១៤ របស់ក្រសួងមហាផ្ទៃការពារជាតិ និងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។

-ពិភាក្សាអំពីបញ្ហាផ្សេងៗ និងកំណត់ថ្ងៃសម្រាប់កិច្ចប្រជុំចម្រុះនៅសបា្តហ៍ក្រោយៗទៀត ។

បន្ទាប់ពីកិច្ចប្រជុំហើយ អង្គប្រជុំបានធ្វើការសម្រចទៅលើការប្រជុំប្រចាំសបា្តហ៍ គឺជារៀងរាល់ថ្ងៃសុក្រ  ទៅលើ ការប្រជុំសម្រុះ នៅស្នាក់ការគណកម្មការរៀបចំការបោះឆ្នោតខេត្តមណ្ឌលគិរី ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា