ព្រះអង្គ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ នឹង​បង្កើត​គណ​បក្ស​ថ្មី​មួយ ដែ​ល​មាន​ឈ្មោះថា “សហគមន៍​នៃ​គណ​បក្ស​អ្នក​​រាជា​និយម”​

2014-02-26 10:30:00 4979 Views

យោង​តាម​ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ និងដែលត្រូវបានគេហទំព័រខេមប៊ូឌាដេលី ចុះផ្សាយនាថ្ងៃ២៥ កុម្ភះ ម្សិលម៉ិញបាន​ឲ្យ​ដឹង​ថាព្រះ​​​​​​​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ ព្រះ​ជន្ម​៧០​វស្សាដែល​ធ្លាប់​ជា​នាយក​​​​​​រដ្ឋមន្ត្រី​ទី​១​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ទាប់​​​​ពីមាន​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​​អង្គ​ការ​សហ​​​​​​​ប្រជាជាតិ​ក្នុងឆ្នាំ​១៩៩៣​នោះ​នឹង​បង្កើត​គណ​​​​​​​បក្ស​ថ្មី​មួយ​និង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​​​​​​​បាយ​វិញ​។

ប្រធាន​ខុទ្ទកាល័យរូបនោះបាន​ឲ្យ​ដឹង​ទៀតថាគណបក្ស​នេះ​នឹង​មាន​ឈ្មោះ​ថាសហ​គមន៍​នៃ​គណបក្ស​អ្នក​រាជា​និយម​។លោក​បន្ថែម​ថា បំណង​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ​ដោយ​សារ​បញ្ហា​​​​ជា​ច្រើន​រវាង​គណ​បក្ស​​ប្រជាជន​កម្ពុជា​ដែ​ល​កំពុង​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ក្នុង​ខែ​កក្កដា។

ព្រះ​​​​​​​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ ​បាន​ចាក​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិចកាលពី​ឆ្នាំ​២០០៦ហើយ​បាន​បន្ត​បង្កើត​គណបក្ស​នរោត្តមរណឫទ្ធិដែល​ទទួល​បាន​ពីរ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អំឡុង​ព្រឹតិ្តការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០០៨។

គណបក្ស​នរោត្តមរណឫទ្ធិបាន​ឈប់​ធ្វើ​សកម្មភាព​មុន​ព្រឹតិ្តការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​លើក​ចុង​ក្រោយ​។​ព្រះ​អង្គម្ចាស់នរោត្តមរណឫទ្ធិបច្ចុប្បន្ន​កំពុង​បំពេញ​តួនាទី​ជា​ទីប្រឹក្សារបស់​ព្រះ​មហាក្ស​ត្រ​នរោត្តមសីហមុនីនៃព្រះរាជា​​ណា​ចក្រ​កម្ពុជា៕

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា