មន្រ្ដីគណបក្សប្រជាជនកម្ពុជា និងមន្រ្ដីគណបក្សសង្រ្គោះជាតិ ចាប់ផ្តើមបន្ដ ការចរចារពី ការកំណែទំរង់បោះឆ្នោត ដូចដែលបានគ្រោងទុកពោល នៅព្រឹកថ្ងៃទី នៅ វេលាម៉ោង ៩ និង ១៥ នាទីព្រឹក ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤ នេះនៅវិមានព្រឹទ្ធសភា។ គេបានដឹងថា ជំនួបនេះគ្រោងនឹង ចរចាពីការកំណត់អាណត្តិ តួនាទី ភារកិច្ច និងផែនការសកម្មភាពរបស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត។ ក្រុមការងារគណបក្សសង្រ្គោះជាតិដឹងនាំដោយ លោក ស៊ិន ឆ័យ ព្រមទាំងមន្ត្រីគណបក្ស មួយចំនួនទៀតរួមមាន លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នីវណ្ណ និងលោក ញ៉ែម បុញ្ញារិទ្ធ។ ចំណែកឯសមាសភាពក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា ដឹងនាំដោយ លោក ប៊ិន ឈិន ព្រមទាំងបេក្ខភាពសមាជិក រួម មាន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងអ្នកស្រី គ្រួច សំអាន។
ប្រភពព័ត៌មាន បានឲ្យដឹងថាមានកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច សន្ដិសុខ រឹតតឹងការពារជាងការចរចារកន្លងមក។