កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​ជាង​គេ​ក្នុង​កា​ររៀប​ចំការបោះឆ្នោតចំណោមប្រទេស៦៦ ដែល​បញ្ហា​ប្រឈម​សំខាន់ គឺ​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​

2014-03-07 15:00:00 5045 Views

របាយការណ៍ចេញផ្សាយដោយអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ ហាវឺធ (Harvard University) សហរដ្ឋអាមេរិក និងសកលវិទ្យាល័យស៊ីតនី (Sydney) អូស្ត្រាលី ដែលបាន​ស្រាវជ្រាវស្ដីពីការបោះឆ្នោត ចេញផ្សាយកាលពីថ្ងៃទី២៤ កុម្ភៈ កន្លងទៅ បានឲ្យដឹងថាការបោះឆ្នោតចំនួន ៧៣លើកនៅក្នុងប្រទេសចំនួន៦៦ ចាប់ពីខែកក្កដា ឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០១៣ បានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់លេខ៥ អាក្រក់ជាងគេក្នុងការរៀបចំការបោះឆ្នោត កាលពីឆ្នាំ២០១៣ កន្លងទៅ។ របាយការណ៍នេះបានដាក់ចំណងជើងថា ឌឹ អេឡិកតូរ៉ាល់ អ៊ិនធើគ្រីតធី ប្រូជិក (The Electoral Integrity Project) ហៅកាត់ថា អ៊ី.អាយ.ភី (EIP)។ 

គោលបំណងក្នុងការស្រាវជ្រាវការបោះឆ្នោតចំនួន ៧៣លើក នៅប្រទេសចំនួន៦៦ នោះ ដើម្បីវាយតម្លៃលើការរៀបចំបោះឆ្នោតនៅប្រទេសទាំងនោះ ថាតើបានដល់កម្រិតស្តង់ដារអន្តរជាតិ ហើយឬនៅ? របាយការណ៍នោះចូលរួមផ្តល់ចម្លើយ និងវាយតម្លៃលើការរៀបចំបោះឆ្នោតពីអ្នកជំនាញខាងការរៀបចំបោះ ឆ្នោតចំនួន ៨៥៥នាក់ ពីប្រទេសនានានៅលើពិភពលោក។ គម្រោង អ៊ី.អាយ.ភី ផ្តល់ថវិកាធ្វើសកម្មភាពដោយក្រុមប្រឹក្សាស្រាវជ្រាវរបស់អូស្ត្រាលី។

ការបោះឆ្នោតរើសអ្នកតំណាងរាស្ត្រកាលពីខែកក្កដា ឆ្នាំ២០១៣ កន្លងទៅរបស់ប្រទេសកម្ពុជា បានទទួលពិន្ទុទាបបំផុត និងទទួលចំណាត់ថ្នាក់អាក្រក់ ប្រៀបធៀបជាមួយការបោះឆ្នោតរើសសមាជិកសភា និងប្រធានាធិបតីចំនួន ៧៣លើក នៅក្នុងប្រទេសចំនួន៦៦ នៅលើពិភពលោក គិតពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៣។
របាយការណ៍បានឲ្យដឹងថា ចំនួនប្រទេសមាន៦៦ ប៉ុន្តែមានប្រទេសខ្លះបានបោះឆ្នោត២លើក។ ដូច្នេះ ចំណាត់ថ្នាក់នេះ គឺគិតជាចំនួនបោះឆ្នោតមាន ៧៣លើក ហើយប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់ទី៦៩ ក្នុងចំណោមការបោះឆ្នោតទាំង ៧៣លើកនោះ។

របាយការណ៍នោះបានឲ្យដឹងថាការបោះឆ្នោតនៅប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៦៩ ដោយសារមានបញ្ហាកើតឡើងក្នុងការចុះឈ្មោះបោះឆ្នោត ការប្រមូល និងប្រកាសលទ្ធផល និងភាពឯករាជ្យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ចំពោះប្រទេសកម្ពុជា បញ្ហាប្រឈមសំខាន់ គឺការចុះឈ្មោះបោះឆ្នោត។

ការបោះឆ្នោតនានាតែងមានបញ្ហាកើតឡើងនៅថ្ងៃបោះឆ្នោត ដូចជា ដំណើរការបោះឆ្នោតមិនត្រឹមត្រូវ ការគូសសន្លឹកឆ្នោត និងការរាប់សន្លឹកឆ្នោតមិនត្រឹមត្រូវ។ (ដកស្រង់ពីគេហទំព័រវិទ្យុអាស៊ីសេរី ដែលបានយកមកផ្សាយកាលពីថ្ងៃទី០៥ មីនា ឆ្នាំ២០១៤)

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា