ព្រះ​សង្ឃ​១០​អង្គ​ត្រូវ​បាន​បណ្តេញ​ចេញ ដោយ​ចោទ​ថា​ជាប់​ពាក់​ព័ន្ធ​និន្នា​ការ​នយោបាយគណបក្សប្រឆាំង​

2014-03-11 09:50:00 5105 Views

ព្រះសង្ឃចំនួន ១០ អង្គ គង់នៅវត្ត ដំណាក់បេង ឃុំ ប៊ួ ស្រុក ភ្នំព្រឹក ខេត្ត បាត់ដំបង កាលពីថ្ងៃសៅរ៍ ត្រូវបានព្រះចៅអធិការវត្ត និងអនុគណស្រុក បណ្ដេញចេញពីវត្ត ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនិន្នាការនយោបាយជាមួយគណបក្ស សង្គ្រោះជាតិ។ នេះបើយោងតាមគេហទំព័រភ្នំពេញប៉ុស្តិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃ១០ មីនា ឆ្នាំ២០១៤។

គេហទំព័រដដែលនេះបានដកស្រង់ សង្ឃដីការរបស់ព្រះតេជគុណ ពត ជីវ័ន ដែលជាព្រះសង្ឃមួយអង្គក្នុងចំណោម ព្រះសង្ឃ ១០អង្គ ដែលត្រូវបានបណ្ដេញចេញពីវត្ត កាលពីរសៀលថ្ងៃសៅរ៍ ដោយបានឲ្យដឹងថា ព្រះតេជគុណ សន ពៅ ព្រះគ្រូចៅអធិការវត្ត ដំណាក់បេង បានយករឿងបាក់របងវត្តតូចតាចមកបង្កជម្លោះជាមួយព្រះអង្គនិង ព្រះសង្ឃជិត ១០អង្គ ផ្សេងទៀតដោយអុជអាលឲ្យអាជ្ញាធរដែនដី និងអនុគណស្រុក មានការខឹងសម្បារហូតដល់បណ្ដេញព្រះអង្គ និងព្រះសង្ឃ ៩អង្គ ទៀតចេញពីវត្ត។ ព្រះតេជគុណ មានសង្ឃដីកាបន្តថា៖ «ទាំងអនុគណស្រុក ភ្នំព្រឹក និងអាជ្ញាធរដែនដី មិនស្ដាប់ហេតុផលរបស់អាត្មា ដែលបានព្យាយាមពន្យល់ពីដើមហេតុនៃទំនាស់ទេ។ ពួកគេស្ដាប់តាមការអុជអាលពីព្រះចៅអធិការវត្ត ហើយធ្វើលិខិតបណ្ដេញយកអាត្មាចេញពីវត្ត ដោយចោទប្រកាន់ពួកអាត្មាថា ជាសង្ឃជាប់និន្នាការនយោបាយគណបក្សសង្គ្រោះជាតិ»។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ព្រះតេជគុណ សន ពៅ ព្រះចៅអធិការវត្ត ដំណាក់បេង កាលពីម្សិលមិញបានបដិសេធ។ ព្រះអង្គមានសង្ឃដីកាថា ព្រះអង្គមិនបានជេរប្រមាថឬអុជអាលអាជ្ញាធរនិងមន្ត្រីសង្ឃឲ្យ ស្អប់ ឬខឹងសម្បាដល់ភិក្ខុ សាមណេរនៅក្នុងវត្តរបស់ខ្លួននោះទេ។ ហើយលិខិតដែលបានចេញនោះមិនមែនជាការបណ្ដេញទេ គឺជាការអនុញ្ញាតច្បាប់ប៉ុណ្ណោះ។ ព្រះអង្គ បានបន្តព្រះថេរដីកាទៀតថា ការពិតដើមហេតុមកពី ក្រុមព្រះសង្ឃអង្គនោះ មិនពេញចិត្តនឹងព្រះអង្គ ដែលចង់ផ្ទេរតំណែងព្រះចៅអធិការវត្ត ទៅឲ្យគ្រូសូត្រឆ្វេងម្នាក់ឡើងជំនួសព្រះអង្គ ហើយនាំគ្នាបង្កើតរឿងនៅក្នុងវត្ត ដោយមានទាក់ទងជាមួយក្រុមបណ្ដាញព្រះសង្ឃឯករាជ្យ និងចូលរួមគាំទ្របាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។

អ្នកស្រី ចាន់ សុភារី អាយុ ៥៤ឆ្នាំ រស់នៅក្បែរវត្តឲ្យដឹងថា ដើមហេតុនៃទំនាស់ ដែលឈានដល់ការបណ្ដេញព្រះសង្ឃចេញពីវត្តនោះ កើតឡើងដោយសារមានបុរសម្នាក់បានបើកគោយន្តក្រឡាប់ធ្វើឲ្យបាក់របង អាស្រមហើយត្រូវព្រះគ្រូចៅអធិការវត្តខឹងសម្បា ឮជេររាលដាលប៉ះពាល់ដល់ព្រះសង្ឃដទៃទៀត និងជជែកគ្នាមិនត្រូវ។

លោក ហេង សាយហុង មន្ត្រីស៊ើបអង្កេតអង្គការ លីកាដូ ប្រចាំខេត្តឲ្យដឹងថា ព្រះសង្ឃដែលបណ្ដេញចេញពីវត្តមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ៕

 

ព្រះសង្ឃ១០អង្គដែលត្រូវបានចៅអធិការវត្តបណ្តេញចេញពីវត្ត។ រូបថត សហការី(PP Post)


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា