គណបក្ស​សង្គ្រោះ​ជាតិ​នឹង​វិល​ចូល​តុ​ចរចា​ឡើង​វិញ​ប្រសិន​បើ​ស្ថាប័ន​គ.ជ.ប ត្រូវ​បាន​កែ​ទម្រង់​តាម​ការ​ទាមទារបស់​បក្ស​ខ្លួន​

2014-03-13 09:05:00 4973 Views

ក្រោយការចរចាកាលពីថ្ងៃទី១០មីនា ដើមសប្តាហ៍ដោយមិនបានសម្រេចលទ្ធផលអ្វីនោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ មីនាម្សិលម៉ិញនេះ បានប្រកាសបញ្ឈប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ហើយថាបាតុ កម្ម​ទ្រង់ទ្រាយធំនឹងផ្ទុះឡើងវិញ។ លោក សម រង្ស៊ីអះអាងថា គណបក្សសង្គ្រោះជាតិនឹងវិលចូលតុចរចាឡើងវិញប្រសិនបើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបានកែទម្រង់តាមការទាមទារបស់បក្សខ្លួន។ ការប្រកាស បែបនេះត្រូវបានគេដឹងថា ធ្វើឡើងនៅក្នុងវេទិការសាធារណៈនៅស្រុកអូរាំងឪ ខេត្តកំពង់ចាម និងដែលត្រូវបានវិទ្យុបារាំងអន្តរជាតិ យកមកចេញផ្សាយលើគេហទំព័ររបស់ខ្លួនកាលពីរសៀលម្សិលម៉ិញ។

គេហទំព័រដដែលនេះបានដកស្រង់បន្ថែមថា លោក សម រង្ស៊ី ក៏បានចោទគណបក្សប្រជាជនកម្ពុជាថា គ្មានឆន្ទៈស្មោះត្រង់ណាមួយដែលចង់ឱ្យមានកំណែទម្រង់ស្ថាប័ន ការបោះឆ្នោតនោះទេ ហើយថា ជម្រើស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ គឺគ្មានអ្វីក្រៅពីបាតុកម្មនោះឡើយ។

ដោយឡែកគណបក្សកាន់អំណាចសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់មេ បក្សប្រឆាំងដែលទាត់ចោលតុចរចា និងជ្រើសរើសយកបាតុកម្មនោះ។ តាមរយៈលោក ជាម យៀប មន្ត្រីជាន់ខ្ពស់នៃការរិយាល័យ​នយោបាយ​គណបក្សប្រជាជន បានស្នើឱ្យគណបក្សសង្គ្រោះជាតិវិលចូលសភា ហើយតស៊ូមតិក្នុងសភាជាការប្រសើរជាង។

ប៉ុន្តែលោក ម៉ៅ មុន្នីវណ្ណ សមាជិកគណកម្មការចម្រុះរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា នៅថ្ងៃព្រហស្បតិ៍ទី១៤ មីនានេះ គណបក្សសង្គ្រោះជាតិ នឹងសរសេរលិខិតជាផ្លូវការជូនគណបក្សប្រជាជនដើម្បីឱ្យដឹងច្បាស់ថា តើគណបក្សប្រជាជននឹងលើកយកបញ្ហាគណៈកម្មាធិការរៀបចំការបោះឆ្នោត ជារបៀបវារៈនៃការចរចាថ្ងៃទី១៧ មីនាឬយ៉ាងណា។ លោក ម៉ៅ មុនីវណ្ណ សង្កត់ធ្ងន់ថា បើមិនមានការឆ្លើយតបជាវិជ្ជមានណាមួយ​ពីគណបក្សកាន់​អំណាច​នោះទេ គណបក្សសង្គ្រោះជាតិនិងផ្តាច់ផ្លូវចរចា ហើយធ្វើបាតុកម្ម។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា