គណ​បក្ស​សង្គ្រោះ​ជាតិ​ស្វាគមន៍​រូបមន្ត​កំណែ​ទម្រង់ គ.ជ.ប ពី​គណបក្សប្រជាជនកម្ពុជា​

2014-03-26 11:00:00 3742 Views

បើទោះបីជាការចរចារវាងគណបក្សទាំង ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើឡើងអស់ជាច្រើនលើកច្រើនសារ គណបក្សទាំង២ នៅមិនទាន់អាចរកឃើញច្រកចេញណាមួយនៅឡើយនោះទេ។
ជាក់ស្តែងការចរចាររវាងគណបក្សទាំង ២ នាលើកចុងក្រោយកាលពីថ្ងៃទី២៤ ខែមិនា ថ្មីៗនេះ  គណបក្សទាំង ២ មិនបានឯកភាពគ្នាអ្វីទាំងអស់ ហើយគណបក្សសង្គ្រោះជាតិ ថែមទាំងបានធ្វើប្រកាសផ្អាកការចចារថែមទៀតផង។

ការប្រកាសផ្អាកការចចារនេះមកពីការខ្វែងគំនិតគ្នាជំវិញបញ្ហាកំណែទម្រង់ គ.ជ.ប។ បើតាមលោក សម រង្ស៊ី គណបក្សសង្គ្រោះជាតិ នៅតែមានគោលជំហរទាមទារឲ្យស្ថាប័ន គ.ជ.ប ទៅជាស្ថាប័នដែលឯករាជ្យពិតប្រាកដក ដោយ​ដាក់​បញ្ចូលទៅជាស្ថាប័នធម្មនុញ និងត្រូវអនុម័តដោយសំឡេងសមាជិកសភា ២ ភាគ ៣ នៃសមាជិកទាំងមូល។

ការទាមទារនេះត្រូវបានលោក សម រង្ស៊ី ពន្យល់ថាគឺដើម្បីឲ្យស្ថាប័នរៀបចំការបោះមួយនេះកុំឲ្យស្ថិតនៅក្រោមសម្ពាធ ឬក្រោមអំណាចគណបក្សមួយណា។ លោកបានបន្តថា បើទោះបីជារូបមន្ត​ដែល​បានដាក់​ចេញដោយ​គណបក្ស​សង្គ្រោះ​​ជាតិនៅពេលនេះត្រូវបាន លោក សម រង្ស៊ី បញ្ជាក់ថាវាពិតជាសំខាន់ និងដែលត្រូវធ្វើឲ្យបាននៅពេលនេះ តែលោកក៏ស្វាគមន៍ក្នុងការជជែកពិភាក្សា  បើសិនជាគណបក្សប្រជាជន​កម្ពុជាមានរូបមន្តអ្វីថ្មី​ទៅលើការកែទម្រង់​ស្ថាប័ន​​មួយនេះ។

លោកបានបន្ថែមថា ថាការផ្អាកការចរចាជាបណ្តោះអាសន្ននេះគឺដើម្បីរង់ចាំចម្លើយ និងឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជាថាតើមានបំណងពិតប្រាកដនៅក្នុងការធ្វើកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតដែរឬទេ។ នេះជាការលើកឡើងរបស់លោក ក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នៅទីស្នាក់ការរបស់ខ្លួននាព្រឹកនេះ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា