ចៅ​ក្រម​សម្រេច​លើក​ពេល​​បន្ត​​សវនាការ ​នៅថ្ងៃទី​៦ ខែឧសភា ​ពាក់​ព័ន្ធ​សំណុំរឿង​បង្ក្រា​បបាតុកម្ម​លើ​កម្ម​កររោងចក្រកាត់ដេរ​

2014-04-28 10:35:00 4701 Views

តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រ ទី២៥មេសា បានបើកសវនាការ ៣ ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងសំណុំរឿងបង្ក្រាបបាតុកម្មលើកម្មកររោងចក្រកាត់ដេរ។ ទី១ ជាសវនាការលើលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ សកម្មជនសិទ្ធិមនុស្ស និងកម្មករ សរុប ១០ នាក់ ដែលត្រូវបានចាប់ខ្លួន កាលពីបាតុកម្ម ថ្ងៃទី២មករា នៅរោងចក្រយ៉ាកជីង។ សវនាការទី២ ជាសំណុំរឿង ប្រឆាំងនឹងបាតុករ ១៣ នាក់ ដែលប៉េអឹមបង្ក្រាបបាតុកម្ម នៅផ្លូវវេងស្រេង

កាលពីថ្ងៃទី៣មករា និងសវនាការបន្ទប់ទី៣ ជាសំណុំរឿងឃាត់ខ្លួនយុវជនពីរនាក់ ក្នុងពេលប៉ូលិសបង្ក្រាបបាតុកម្ម លើកម្មកររោងចក្រ SL នៅម្តុំវត្តស្ទឹងមានជ័យ។ បន្ទាប់ពីបើកសវនាការពេញមួយថ្ងៃនេះ ចៅក្រមបានសម្រេចលើកពេលទៅបន្តសវនាការ នៅថ្ងៃទី៦ ខែឧសភាខាងមុខ។

បើយោងតាមគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសារបានឲ្យដឹងថា នៅថ្ងៃទី១ នៃសវនាការ នាថ្ងៃសុក្រទី២៥ មេសា សំណុំរឿងបង្ក្រាបបាតុកម្ម នៅរោងចក្រ យ៉ាកជីង ដែលមានបាតុករ ១០ នាក់ រួមទាំងលោកវន់ពៅ គឺចៅក្រម ទើបតែសួរនាំយុវជន ជាជនជាប់ចោទ ៤ នាក់ និងសាក្សីម្នាក់ ជាមេទាហាន នៅកងពល ៩១។ រីឯសំណុំរឿង នៅផ្លូវវេងស្រេង ដែលមានបាតុករ ១៣ នាក់ គឺចៅក្រម បានតែសួរនាំពីប្រវត្តិរូបសង្ខេបរបស់យុវជនជាជនជាប់ចោទ សាក្សី និងដើមបណ្តឹង ជាប៉េអឹម ប៉ូលិស និងតំណាងក្រុមហ៊ុនឯកជនជាង ៤០ នាក់។
 
ដោយឡែកសំណុំរឿងបង្ក្រាបបាតុកម្មរបស់កម្មករនៅរោងចក្រ SL គឺចៅក្រម បានសួរនាំយុវជន ២ នាក់ ជាជនជាប់ចោទ សាក្សី និងដើមបណ្តឹង ចប់សព្វគ្រប់ហើយ នៅសល់តែការសន្និដ្ឋានប៉ុណ្ណោះ។
 
គេហទំព័រដដែលបានឲ្យដឹងទៀតថា សវនាការទាំង ៣ បានបញ្ចប់ដំណាលគ្នា នៅត្រឹមម៉ោង ៣ និង ៣០ នាទី ហើយចៅក្រម សម្រេចលើកទៅធ្វើបន្ត នៅថ្ងៃទី៦ឧសភា។ មូលហេតុ មកពីប្រធានអនុរក្សពន្ធនាគារព្រៃស អះអាងពីសុវត្ថិភាពរបស់ជនជាប់ចោទ ហើយត្រូវដឹក ទៅកាន់ពន្ធនាគារ ឲ្យបានឆាប់រហ័ស។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា